
ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជាក់ថា អ្នកចាត់ការលោក Mikel Arteta បានធ្វើតេស្ត៍រកឃើញថា បុរសម្នាក់នេះមានផ្ទុកមេរោគកូរ៉ូណាវីរុស ឬ Covid-19 នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។
លីគកំពូលអង់គ្លេស ឬក្របខ័ណ្ឌ Premier League ហាក់ខុសពីក្របខណ្ឌដ៏ទៃផ្សេងទៀតនៅលីគយក្សទាំង៥ នៃទ្វីបអឺរ៉ុប ដែលលីគខ្លះសម្រេចផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារវិបត្តិរីករាលដាលនៃមេរោគ Covid-19 ខណះការប្រកួតនៅអង់គ្លេសបានបញ្ជាក់ថា គ្រប់ការប្រកួតទាំងអស់នឹងត្រូវលេងជាធម្មតានៅចុងសប្តាហ៍នេះ ។
ទោះបីជាយ៉ាងណាការធ្វើរោគវិនិច្ឆ័យលើគ្រូបង្វឹក Arsenal លោក Arteta បានបង្កឱ្យមានភាពច្របូកច្របល់សម្រាប់ក្រុមកាំភ្លើងធំ ដោយក្លឹបបានបញ្ជាក់ថា ការប្រកួតនាពេលបច្ចុប្បន្នរបស់ពួកគេទំនងជាមិនដំណើរការដូចការគ្រោងទុកឡើយ ខណៈដែលក្លឹបឈានដល់ការបិទទ្វារជាបណ្តោះអាសន្ន ក្រោយពីគ្រូបង្វឹករូបនេះរកឃើញថា មានផ្ទុកជម្ងឺ Covid-19 ៕
ដោយ៖ តារា