ឡើងជើងសាហាវ! តាំងពីមាន Bruno មក Man Utd ខ្លាំងមិនគួរឱ្យជឿ ស៊ីមិនឱ្យតដៃរួចសោះ(វីដេអូ)

68457
  • ក្រុមបិសាចក្រហម Manchester United បានបំបាក់ក្រុមខ្លាំងអូទ្រីស LASK ក្នុងលទ្ធផលគួរជាទីគាប់ចិត្ត ៥ ទល់នឹង ០ ។

    ក្លឹប Manchester United បានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងមួយរយះពេលចុងក្រោយនេះ ចាប់តាំងពីនាំយកខ្សែបម្រើឆ្នើមសញ្ជាតិព័ទុយហ្កាល់ Bruno Fernandes ដោយ ១០ប្រកួតចុងក្រោយនេះក្រុមរបស់លោក Ole Gunnar Solskjaer មិនទាន់ស្គាល់ភាពបរាជ័យនៅឡើយនោះទេ ជាពិសេសនៅក្នុងក្របខណ្ឌ UEFA Europa League ។

    បន្ទាប់ពីទម្លាក់ក្រុមយក្សបែលហ្ស៊ិក Club Brugge ចេញពីពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League ពីវគ្គ ៣២ក្រុមរួចមក ក្រុមបិសាចក្រហមបន្តបង្ហាញទម្រង់លេងស្ទើរមិនគួរឱ្យជឿ ដោយបានលត់ក្រុមកំពូលតារាងនៃលីគកំពូលអូទ្រីស LASK ក្នុងលទ្ធផល ៥ ទល់នឹង ០ នៅក្នុងជំនួបជើងទី១ ដែលធ្វើឱ្យកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយមានកាន់តែច្រើនសម្រាប់យក្សអង់គ្លេសមួយនេះ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី