
បើយោងតាម El Nacional បានឱ្យដឹងថា Paulo Dybala ឥឡូវនេះស្ថិតនៅដាច់ដោយឡែកពីគេ ខណះមានសមាជិកបុគ្គលិកក្លឹបចំនួន ១២១ នាក់ផ្សេងទៀតកំពុងស្ថិតនៅដាច់ដោយឡែកពីគ្នាដោយការស្ម័គ្រចិត្ត ។
ការសែត El Nacional ក៏បានកត់សម្គាល់ផងដែរថា មិត្តរួមក្រុមជាតិរបស់ Dybala គឺកីឡាករ Gonzalo Higuain ក៏កំពុងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធផងដែរ ព្រោះគេជឿថាថ្មីៗនេះគាត់បានទាក់ទងជាមួយខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ ។
សូមជម្រាបជូនផងដែរថា Paulo Dybala គឺជាកីឡាករទី២ របស់ក្លឹបសេះបង្កង់ Juventus ហើយ ដែលត្រូវបានគេរាយការណ៍ថា មានផ្ទុកមេរោគដ៏កាចសាហាវកូរ៉ូណាវីរុស ឬ Covid-19 បន្ទាប់ពីខ្សែការពារអ៊ីតាលី Daniele Rugani ដែលគេធ្វើតេស្ត៍រកឃើញមានផ្ទុកមេរោគមុនគេនៅក្នុងក្លឹប ៕
ដោយ៖ តារា