
ការផ្ទេររបស់ Riyad Mahrez ទៅកាន់ក្លឹប Manchester City អាចនឹងបរាជ័យដោយសារកីឡាកររូបនេះបានធ្វើការទាមទារប្រាក់ឈ្នួកថ្លៃពេក នេះបើយោងតាម The Sun បានចុះផ្សាយ ។
Manchester City ចង់បានខ្សែបម្រើរបស់ Leicester City រូបនេះជាយូរណាស់មកហើយ ហើយក៏បានត្រៀមខ្លួនរួចរាល់ដើម្បីដណ្តើមយកតារារបស់អាល់ហ្សេរីនៅរដូវក្តៅនេះក្នុងកិច្ចព្រមព្រៀងមួយដែលអាចចំណាយអស់ទឹកប្រាក់ ៧៥ លានផោន ( ៩៩ លានដុល្លារអាមេរិក ) ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Mahrez កំពុងតែទាមទារប្រាក់ឈ្នួលដ៏ច្រើនលើសលុប បន្ទាប់ពីរូបគេបានដើរតួនាទីជាតួអង្គដ៏សំខាន់បំផុតសម្រាប់ក្រុមកញ្ជ្រោងខៀវ ហើយម្ចាស់ជើងឯក Premier League មួយនេះក៏កំពុងមានភាពស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យរូបគេផងដែរ ៕
ដោយ៖តារា