
ក្លិប Real Madrid កំពុងឈានមុខគេក្នុងប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea ប៉ុន្តែក្រុម Paris Saint-Germain និងក្រុម Barcelona ក៏កំពុងតែស្ថិតប្រជែងនេះដែរ ។
ខ្សែបម្រើរបស់បារាំងរូបនេះនៅជាប់កុងត្រាជាមួយក្លឹបតោខៀវរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែការផ្តល់ជូនទាំងនេះត្រូវបានគេរំពឹងទុកថានឹងធ្វើឲ្យក្លឹបតោខៀវពិចារណាក្នុងការលក់កីឡាកររូបនេះ ខណៈដែលលោក Antero Henrique ដែលជាប្រធានកីឡារបស់ក្លឹប PSG បានទៅកាន់ទីក្រុងឡុងហើយដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងជាមួយក្រុមតោខៀវ ។
ទោះបីជាយ៉ាងណាក៏ដោយក៏ក្លឹបអធិរាជស Real Madrid នៅតែមានអាទិភាពកំពូលជាងគេ ខណៈដែល Barcalona នៅតែបន្តការចាប់អារម្មណ៍កីឡាកររូបនេះ ៕
ដោយ៖តារា