បន្ទាប់ពីជួសជុលរួចរាល់ វត្ថុសិល្បៈចំនួន ៤០ ប្រភេទត្រូវបានប្រគល់ជូនវត្តរាជបូព៌វិញ

129914
  • ក្រុមអភិរក្សនិងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានប្រគល់វត្ថុសិល្បៈចំនួន ៤០ប្រភេទ ដែលក្នុងនោះមានលោហៈចំនួន៣៦ និងកុលាលភាជន៍ចំនួន៤ ពីមន្ទីរពិសោធន៍នៃក្រុមអភិរក្សនិងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៅក្នុងអភិរក្សដ្ឋានអង្គរ ជូនទៅវត្តរាជបូព៌វិញ ។

    ការប្រគល់ជូនខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្អាត និងជួសជុលវត្ថុសិល្បៈទាំងនោះឡើងវិញនាពេលកន្លងមក ។ ពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានតំណាងពីមន្រ្តីនៃអាជ្ញាធរជាតិអប្សរា និងមានការទទួលដោយផ្ទាល់ពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្តរាជបូព៌ ៕

    ដោយ៖ បូណា  រូបភាព៖ Apsara Authority

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី