
ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចផ្អាកជាបណ្តោះអាសន្នលើការអនុញ្ញាតចូលនាវាទេសចរ មកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកអន្តរជាតិក្អមសំណ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ នឹងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការសម្រេចបែបនេះ ដោយសារមានការចាំបាច់ក្នុងការបង្ការ ការរីករាលដាលនៃជំងឺឆ្លង Covid-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវា ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះសូមលោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរឬអ្នកទេសចរទាំងអស់ ជ្រាបជាព័ត៍មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព ៕
ដោយ៖ ស្រស់