ចាប់ពីពេលនេះតទៅ គ្រប់ការប្រកួតលីគកំពូលកម្ពុជាទាំងអស់ នឹងដាក់ម៉ាស៊ីនវាស់កម្ដៅពិនិត្យរកជំងឺកូរ៉ូណា

106197
  • លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឲ្យដឹងថា រាល់ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ចាប់ពីសប្ដាហ៍ទី០៥នេះតទៅនឹងមានដាក់ម៉ាស៊ីនវាស់កម្ដៅទាំងក្រុមការងារ កីឡាករ និងអ្នកទស្សនា ។

    ហេតុផលនៃការដាក់ម៉ាស៊ីនវាស់កម្ដៅនេះធ្វើឡើងដើម្បីពិនិត្យ និងការពារសុវត្ថិភាពអ្នករាល់គ្នាដែលចូលរួមក្នុងការប្រកួតនីមួយៗ ដើម្បីកុំឱ្យមានការព្រួយបារម្មណ៍ ប្រសិនបើមើលឃើញនរណាម្នាក់មានកម្ដៅឡើងខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឱ្យចូលរួម ឬចូលទស្សនាឡើយ ។

    លោក ឈី កុលបុត្រា រៀបរាប់ ៖ “យើងធ្វើឡើងដើម្បីការពារសុវត្ថិភាពក្រុមការងារ កីឡាករ និងអ្នកទស្សនាទាំងអស់។ វីរុសហ្នឹងមិនមានអ្វីប៉ះពាល់ដល់ការប្រកួតរបស់យើងទេ យើងគ្រាន់តែចង់ការពារសុវត្ថិភាពពួកគាត់ប៉ុណ្ណោះ។ ក្នុងករណីដែលយើងមើលឃើញថា មាននរណាម្នាក់ឡើងកម្ដៅខុសប្រក្រតី យើងនឹងផ្តល់ព័ត៌មានទៅកាន់អ្នកជំនាញសុខាភិបាលពិនិត្យបន្តតាមបច្ចេកទេស ព្រោះមិនមែនមានន័យថាអ្នកនោះឆ្លងវីរុសថ្មីនោះទេ” ៕

    ដោយ៖ តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី