
Mateo Kovacic បានបាត់បង់ភាពអត់ធ្មត់នៅ Real Madrid ហើយចង់ចាកចេញពីក្លឹបដើម្បីស្វែងរកជម្រើសដំបូងឲ្យបានទៀងទាត់ ។ ខ្សែបម្រើ-ប្រយុទ្ធ របស់ជម្រើសជាតិក្រូអាតកីឡាករ Kovacic បានចូលរួមជាមួយក្រុមម៉ាឌ្រីដក្នុងឆ្នាំ ២០១៥ ពីក្លឹប Inter Milan បន្ទាប់ពីបានក្លាយជាកីឡាករដ៏មានសក្តានុពលបំផុតរបស់ក្របខ័ណ្ឌ Serie A ក្នុងតម្លៃ ៣៤ លានអឺរ៉ូ ( ស្មើនឹង ៤០ លានដុលារ ) ។
ប៉ុន្តែវាគឺជាការតស៊ូដ៏ខកចិត្តមួយសម្រាប់ Kovacic ក្រោយពីរងបរាជ័យក្នុងការផ្តួលកីឡាករ Luka Modric, Toni Kroos និង Casemiro សម្រាប់ជម្រើដំបូងរបស់លោក Zinedine Zidane ។
បន្ទាប់ពីលោក Zidane បានសម្រេចចិត្តលាលែងពីតំណែងបន្ទាប់ពីទទួលបានជោគជ័យជាលើកទីបីជាប់ៗគ្នានៅក្របខ័ណ្ឌ Champions League កីឡាករ Kovacic មានអាយុ ២៤ ឆ្នាំត្រូវបានគេមើលឃើញថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលទំនងជានៅក្នុងដួងចិត្តរបស់គ្រូបង្វឹកថ្មីលោក Julen Lopetegui ។
ថ្លែងទៅកាន់ការសែត Marca កីឡាករ Kovacic បាននិយាយថា៖ “ខ្ញុំចង់លេងឱ្យកាន់តែច្រើនហើយអ្វីដែលល្អបំផុតគឺការចាកចេញពីម៉ាឌ្រីដ ។ ខ្ញុំស្រលាញ់បាល់ទាត់និងកំពុងស្ថិតក្នុងទីលាន ។ ខ្ញុំចង់បានឱកាសក្នុងការចាប់ផ្តើម ១១ នាក់ដំបូងក្នុងក្រុមមួយផ្សេងទៀត ។ ប្រសិនបើខ្ញុំមិនបានលេងខ្ញុំមិនសប្បាយចិត្តនោះទេ “។
ដោយ៖តារា