ចឹងសោះ! Rooney បង្ហើបពីដើមចមដែលធ្វើឱ្យ Ronaldo មានមាឌធំអង់អាចដូចសព្វថ្ងៃ

77263
  • ខ្សែប្រយុទ្ធ Wayne Rooney និង Cristiano Ronaldo បានទៅអីញ៉ាំនៅហាង McDonalds នៅយប់មុនពេលការប្រកួត Manchester United ដើម្បីធ្វើឱ្យខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះកាន់តែមានមាឌធំ នេះបើយោងតាមសម្ដីរបស់អតីតជម្រើសជាតិអង់គ្លេស ។

    តារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងផ្នែករាងកាយដ៏អង់អាចរបស់គេ ហើយនៅតែខ្លាំងរឹងមាំជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី ទោះកំពុងស្ថិតនៅអាយុ ៣៥ ឆ្នាំ ។ ប៉ុន្តែ Rooney ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុមលេងនៅក្របខណ្ឌ Championship (លីគលំដាប់ទី២ អង់គ្លេស) ក្លឹប Derby County បាននិយាយថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល មិនដែលប្រយ័ត្ននឹងអាហារដែលគាត់ញ៉ាំនោះឡើយ ។

    Rooney បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតឌឹថែមស៍ថា៖ “ ជាមួយ Cristiano ពេលដែលខ្ញុំមកដល់ United ដំបូងយើងធ្លាប់ទៅការប្រកួត និងហ្វឹកហាត់ជាមួយគ្នា ។ ខ្ញុំចាំបានយប់មួយមុនពេលការប្រកួតមកដល់ យើងបានឈប់នៅហាង McDonald ព្រោះគាត់ចង់បានមាឌធំ ។ គាត់បានព្យាយាមតម្លើងទម្ងន់ ពីព្រោះគាត់ស្គមណាស់ ។ ខ្ញុំបានបើកឡានដោយត្រូវឆ្លងកាត់ហាងនោះរហូត ដើម្បីឱ្យគាត់មានមាឌធំ ” ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី