
ក្លឹប Real Madrid បង្ហាញឆន្ទៈក្នុងការដាក់លក់ខ្សែប្រយុទ្ធវ័យក្មេង Luka Jovic នៅរដូវក្តៅខាងមុខនេះ ។ នេះបើយោងតាមរបាយការណ៍ការសែត Don Balon ។
គ្រូបង្វឹកក្រុមស្ដេចស Real Madrid លោក Zinedine Zidane បានចាត់ទុកវត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីវ័យ ២២ឆ្នាំ Luka Jovic គឺជាចំណែកលើសនៅទឹកដី Santiago Bernabeu ដោយរូបគេមិនអាចប្រជែងយកកៅអីជម្រើសដំបូងពីខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិបារាំង Karim Benzema បានឡើយ ខណះ Jovic បង្ហាញឱ្យ Real Madrid សរុបបានត្រឹមតែ ១៥ ប្រកួតប៉ុណ្ណោះគិតមកត្រឹមពេលនេះ ក្នុងនាមជាកីឡាករបម្រុង ។
ចំណែកឯក្លឹបយក្សអ៊ីតាលី Napoli ត្រូវបានគេរាយការណ៍ថា បានធ្វើការទាក់ទងជាមួយ Real Madrid រួចហើយ ដើម្បីពិភាក្សាពីការផ្លាស់ប្ដូអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Eintracht Frankfurt រូបនេះ ខណះពេលនេះក្លឹបយក្សប្រចាំក្របខណ្ឌ LaLiga បានកំណត់តម្លៃខ្លួនចំនួន ៦៥ លានអឺរ៉ូ (៥៩ លានផោន / ៧២ លានដុល្លារ) លើការផ្ទេរ ដែលនេះជាចំនួនពួកគេបានវិនិយោគកាលពីរដូវក្តៅមុន ៕
ដោយ៖ វិទូ