ចុម! Juventus កំពុងរៀបចំឱ្យខ្លាចាស់ Cristiano Ronaldo បញ្ចប់អាជីពនៅអាយុ ៣៩ ឆ្នាំ

37858
  • យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងត្រៀមរៀបចំការបន្តកុងត្រាថ្មីរយៈពេល ២ ឆ្នាំទៀតសម្រាប់ខ្លាចាស់ Cristiano Ronaldo ។

    កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ និងជាអតីតកីឡាករ Manchester United , Real Madrid វ័យ ៣៥ឆ្នាំនេះនឹងត្រូវផុតកំណត់នៅឆ្នាំ២០២២ ប៉ុន្តែក្រុមជើងឯកក្របខណ្ឌ Serie A ចង់ឱ្យ Ronaldo បន្តលេងនៅឯកីឡដ្ឋាន Allianz រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០២៤ ។ ហើយប្រសិនបើ Ronaldo ប្តេជ្ញាចិត្តបន្តកិច្ចព្រមព្រៀងនេះមែន នោះគាត់នឹងមានអាយុ ៣៩ ឆ្នាំ ។

    សូមរម្លឹកឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo បានដើរចេញពីក្រុមស្ដេចស Real Madrid ទៅចូលរួមជាមួយ Juventus កាលពីរដូវក្ដៅឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរចំនួន ១០០លានអឺរ៉ូ ខណះបច្ចុប្បន្នតារាជើងស៊ុតរូបនេះបានបង្ហាញខ្លួន ៧៥ប្រកួត រកបាន ៥៣គ្រាប់ រួមជាមួយនឹងកំណត់ត្រាជាច្រើនផ្សេងទៀត ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី