R.Madrid រៀបចំកញ្ចប់ទឹកប្រាក់ដ៏ច្រើនមហាសាលឆក់យក Mane បន្សាបឥទ្ធិពល Liverpool

77448
  • បើយោងតាមកាសែត The Mirror បានរាយការណ៍ថា Real Madrid នឹងធ្វើឱ្យ Sadio Mane ក្លាយជាគោលដៅផ្ទេរកំពូលរបស់ពួកគេសម្រាប់រដូវក្តៅនេះ ។

    ក្រុមហង្សក្រហម Liverpool ទំនងជាមិនចង់លក់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្លិបយក្សអង់គ្លេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនោះទេ ។ ប៉ុន្តែក្រុមស្ដេចស Real Madrid ជឿជាក់ថា ការផ្តល់ជូនក្នុងកញ្ចប់ទឹកប្រាក់រហូតដល់ចំនួន ១៤០ លានផោន (១៧២ លានដុល្លារ) អាចនឹងធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ពិចារណាលើសំណើរដ៏ខ្ពស់កប់ពពកនេះ ។

    សូមជម្រាបជូនថា ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់វ័យ ២៧ឆ្នាំ Sadio Mane បានក្លាយជាកីឡាករសំខាន់បំផុតខ្វះមិនបាន ជាពិសេសការជួយឱ្យក្លឹប Liverpool លើកពាន Champions League កាលពីរដូវកាលមុន និងដំណើរឆ្ពោះទៅរកជើងឯកក្របខណ្ឌ Premier League ក្នុងឆ្នាំនេះ ក្រោយខកខានឈ្នះជិត ៣០ឆ្នាំកន្លងមក ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី