កូវីដ១៩ បង្ខំឱ្យខេត្តត្បូងឃ្មុំ សម្រេចផ្អាករៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២០ ទាំងសោកស្ដាយ

93580
  • រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

    តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការផ្អាកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២០នេះ ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបង្ហាញថា នៅលើសកលលោកមានប្រទេសចំនួន ១១៧ហើយ ដែលមានការរាតត្បាតនៃជំងឺ Covid-19 ដែលតម្រូវឲ្យមានវិធានការរួមគ្នា ក្នុងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺ Covid-19 ជាបន្ទាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី