
បន្ទាបពីមានការផ្ទុះឡើងនៃវីរុស COVID-19 មានឥស្សរជនជារដ្ឋមន្ត្រីជាន់ខ្ពស់ និងតារាសម្ដែងនៅតាមបណ្ដាប្រទេសមួយចំនួនបានឆ្លងវីរុស COVID-19 នេះជាបន្តបន្ទាប់ ។ ខណះខាងក្រោមនេះជាតារាសម្ដែងល្បីៗដែលកំពុងមានវីរុស COVID-19 ៖
១-តារាសម្ដែងអាមេរិកវ័យ៦៣ឆ្នាំ លោក Tom Hank និងភរិយា Rita Wilson បានធ្វើតេស្ដរកវីរុស COVID-19 នៅប្រទេសអូស្រ្តាលី និងលទ្ធផលឃើញវិជ្ជមាន។
២-តារាសម្ដែងថៃវ័យ៤១ឆ្នាំ លោក Matthew Deane Chanthavanji ក៏បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនថាខ្លួនតេស្ដវិជ្ជមានវីរុស COVID-19 នេះ ។
៣-តារាសម្ដែង Lydia Sarunrat បានប្រកាសនៅលើគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ខ្លួនមុននេះបន្តិចថា លទ្ធផលធ្វើតេស្តពិនិត្យរកវីរុស Covid-19 នោះគឺលទ្ធផលវិជ្ជមាន ៕
ដោយ៖ នីតា