Milinkovic-Savic៖ខ្ញុំមិនទាន់គិតពីអាណាគតទេ ប៉ុន្តែសំខាន់បំផុតខ្ញុំជួយប្រទេសខ្ញុំនៅ World Cup

5964
  • Sergej Milinkovic-Savic បាននិយាយថា៖ “ការប្រកួតបាល់ទាត់ពិភពលោកគឺជារឿងដ៏ស្រស់ស្អាត ហើយពេលនេះខ្ញុំមិនគិតពីអ្វីដែលត្រូវធ្វើបន្ទាប់នោះទេ ប៉ុន្តែសម្រាប់តែក្រុមជម្រើសជាតិរបស់ខ្ញុំហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ “។

    Image result for Milinkovic-Savic

    នៅពេលសួរអំពីការទាក់ទងរបស់ក្លឹបអ៊ឺរ៉ុប ខ្សែបម្រើរូបនេះបានអះអាងថា៖ “ខ្ញុំអាចញញឹម ប៉ុន្តែខ្ញុំត្រូវគិតតែពីការប្រកួត World Cup បន្ទាប់មកយើងនឹងឃើញអ្វីដែលត្រូវធ្វើ” ។

    Image result for Milinkovic-Savic

    តារាស៊ែប៊ីកីឡាករ Sergej Milinkovic-Savic បានទាក់ទាញការចំណាប់អារម្មណ៍ក្លឹបធំៗពីគ្រប់ទិសទីនៅអឺរ៉ុប ហើយ Barcelona ក៏មិនមើលរំលងផងដែរ។ ខ្សែបម្រើកណ្តាលវ័យ ២៣ ឆ្នាំរូបនេះមានរដូវកាលដ៏អស្ចារ្យមួយនៅឯក្លិប Lazio ហើយគាត់ត្រៀមខ្លួនបន្តការប្រកួតនៅ World Cup នៅប្រទេសរុស្ស៊ី បន្ទាប់ពីការបង្ហាញទម្រងលេងដ៏អស្ចារ្យមួយនៅក្នុងការទទួលជ័យជម្នះជាលើកទីដំបូងខ្លួនពេល ស៊េប៊ី យកឈ្នះលើក្រុម កូស្តារីកា ក្នុងលទ្ធផល ១-០ ប៉ុន្តែភ្លាត់ចាញ់ក្រុមស្វ៊ីស ក្នុងលទ្ធផល ១-២ ទៅវិញ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី