PSG អាចស្ទូច Riyad Mahrez ពីមេឃខៀវ Man City បានយ៉ាងងាយ ព្រោះហេតុផលមួយ

52695
  • បើយោងតាម​សារព័ត៌មានអង់គ្លេស និងបារាំងជាច្រើន បាន​ឲ្យ​ដឹងថា ខ្សែបម្រើ Manchester City កីឡាករអាល់​ហ្សេរី Riyad Mahrez កំពុងតែចាប់អារម្មណ៍ផ្លាស់ទៅក្លឹប Paris Saint-Germain នៃក្របខណ្ឌ Ligue 1 របស់បារាំង ។

    ការ​ចាប់អារម្មណ៍នេះ ព្រោះតែខ្សែបម្រើវ័យ ២៩ឆ្នាំ Mahrez ទំនងជាខក​ចិត្ត ដែលក្រុមមេឃខៀវ Manchester City អាចនឹង​មិន​ត្រូវបាន​បន្ត​លេងនៅក្របខណ្ឌ Champions League ឬ ក្របខណ្ឌបាល់ទាត់អឺរុបដល់ទៅ ២រដូវកាល ចាប់ពីរដូវកាលក្រោយនេះតទៅ ដោយសារ​ការពិន័យរបស់​សហព័ន្ធបាល់ទាត់អឺរុប UEFA ចំពោះបទល្មើស​ហិរញ្ញវត្ថុ​របស់​ក្លឹប​យក្សអង់គ្លេសនេះ ។

    យ៉ាងណាក៏ដោយ ដំណឹងនៃការចាប់អារម្មណ៍របស់ PSG នេះ ក៏ស្រប​ពេល​ទាំង Man City ត្រូវ​រងពិន័យ​ពី UEFA ព្រម​ទាំង​ PSG អាច​នឹង​ត្រូវ​បាត់​បង់​ខ្សែបម្រើប្រយុទ្ធ​នៅ​ចុងរដូវកាល ដូចជា Neymar ដែល​កំពុងមាន​ដំណឹងពីការ​ត្រឡប់ទៅកាន់ Barcelona វិញ ស្របពេលដែលខ្សែប្រយុទ្ធចាស់វស្សា Edison Cavani ក៏​មាន​ដំណឹង​ចង់​ចាកចេញពីទឹកដីបារាំងផងដែរ ៕

    ដោយ៖ វិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី