Barcelona អាចនឹងចុះហត្ថលេខាលើតារាវ័យក្មេង Martinez ដើម្បីបញ្ឈឺគូរសត្រូវ Real Madrid

43149
  • បើយោងតាមសារព័ត៌មាន SPORT បានឱ្យដឹងថាក្រុម Barcelona គឺជាបេក្ខភាពកំពូលដើម្បីបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Lautaro Martinez ពីក្លិប Inter Milan នៅរដូវក្តៅនេះ ។

    ទឹកដី Camp Nou ត្រូវបានគេគិតថា គឺជាទិសដៅទី១ របស់ខ្សែប្រយុទ្ធកំពុងលេចធ្លោសញ្ជាតិអាហ្សង់ទីនវ័យ ២២ឆ្នាំ Lautaro Martinez ប្រសិនបើតារាជើងស៊ុតរូបនេះសម្រេចចិត្តផ្លាស់ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញ ខណះក្រុមស្ដេចស Real Madrid ប្រហែលគ្មានឱកាសទទួលបានកិច្ចព្រមព្រៀងនេះនោះឡើយ ។ Lautaro បង្ហាញចំណាប់អារម្មណ៍ចង់លេងជាមួយមិត្តរួមជាតិ Lionel Messi នៅ Barcelona ស្របពេលក្រុមយក្សពីររបស់អង់គ្លេសដូចជាមេឃខៀវ Manchester City និងតោខៀវ Chelsea ក៏កំពុងតែពិចារណាដេញថ្លៃនារដូវក្តៅសម្រាប់ខ្សែប្រយុទ្ធជួរមុខរបស់ Inter Milan រូបនេះផងដែរ ។

    សូមជម្រាបជូនថា Lautaro Martinez ទទួលបានការចាប់អារម្មណ៍ពីចំណាក់ក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អស្ទើរមិនគួរឱ្យជឿក្នុងមួយរយះចុងក្រោយនេះជាមួយ Inter Milan ។ ដោយបង្ហាញខ្លួនបានចំនួន ៦៦ ប្រកួត ស៊ុតបញ្ចូលទីបានចំនួន ២៥គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី