
ក្រុម Manchester United សង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែបម្រើ Donny van de Beek របស់ក្លិប Ajax ឲ្យផ្លាស់ទៅកាន់ទឹកដី Old Trafford ជំនួសការផ្ទេរទៅ Real Madrid នេះបើយោងតាមការលើកឡើងរបស់ការសែតអេស្ប៉ាញ Marca ។
Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករវ័យ ២២ឆ្នាំ Van de Beek កាលពីរដូវក្តៅមុន ប៉ុន្តែបែជាមិនបានបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការនោះទេ ដោយសារក្រុមរបស់លោក Zinedine Zidane មិនអាចលក់កីឡាករបម្រុង James Rodriguez និង Gareth Bale បានកាលពីរដូវកាលមុន ។
កិច្ចព្រមព្រៀងនោះនៅតែមានដដែល ប៉ុន្តែប្រសិនបើក្រុមរបស់លោក Ole Gunnar Solskjaer បិសាចក្រហម Man Utd ចូលរួមធ្វើការប្រកួតប្រជែងជាមួយក្រុមស្ដេចស Real Madrid នោះនឹងធ្វើឱ្យសមាជិកក្រុមជម្រើសជាតិហូល្លង់រូបនេះអាចពិចារណាផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ជំនួសវិញ ៕
ដោយ៖ វិទូ