កីឡាករនីហ្សេរីយ៉ា Musa គំរាមដល់អាហ្សង់ទីនថា៖ ខ្លួនឱ្យតែលេងជាមួយ Messi ដឹងតែស៊ុតចូលម៉ង

50290
  • ខ្សែប្រយុទ្ធរបស់នីហ្សេរីយ៉ាបានផ្តល់ក្តីសង្ឃឹមដល់ក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់វគ្គជម្រុះតាមពូលនៃការប្រកួត World Cup ក្រោយពីបំបាក់ជម្រើសជាតិ អ៊ីស្លង់ ។ Ahmed Musa បាននិយាយថា៖ “នៅពេលដែលខ្ញុំលេងជាមួយអាហ្សង់ទីនឬនៅពេលដែល Messi កំពុងលេងជាមួយខ្ញុំ ខ្ញុំតែងតែរកគ្រាប់បាល់បាន” ។

    Musa បានបន្តថា៖ “កាលពីបួនឆ្នាំមុននៅក្នុងប្រទេសប្រេស៊ីលនៅពេលដែល Messi លេងជាមួយខ្ញុំ ខ្ញុំស៊ុតបញ្ចូលទីបានពីរគ្រាប់ ។  Musa និយាយដោយសំដៅលើការទទួលជ័យជម្នះ ៣-២ របស់ក្រុមអាហ្សង់ទីនលើ នីហ្សេរីយ៉ា នៅក្នុងការប្រកួតតាមពូលនៅប្រេស៊ីលដែល Messi ស៊ុតបញ្ចូលទីបានពីរគ្រាប់ផងដែរ ។

    Image result for messi

    នៅពេលខ្ញុំផ្លាស់ទៅលេងនៅ Leicester City ហើយយើងលេងជាមួយ Barcelona ហើយ Messi ក៏លេងនៅទីលានដែរ ខ្ញុំបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ទៀត ដូច្នេះខ្ញុំគិតថានៅក្នុងការប្រកួតបន្ទាប់វានឹងអាចកើតឡើងម្ដងទៀត ។ ហើយប្រហែលជាខ្ញុំនឹងរកគ្រាប់បាល់ពីរគ្រាប់បន្ថែមទៀត “។

    Image result for Musa

    Musa គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេឲ្យនីហ្សេរីយ៉ានៅក្នុងការប្រកួត World Cup បាននិយាយទៀតថា៖ “ខ្ញុំពិតជាល្អខ្លាំងណាស់ក្នុងការបំបែកឯតទគ្គកម្ម ហើយខ្ញុំពិតជារីករាយក្នុងការក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ នីហ្សេរីយ៉ា ។ វាមិនងាយស្រួលនោះទេ ប៉ុន្តែខ្ញុំត្រូវអរគុណគ្រូបង្វឹករបស់ខ្ញុំចំពោះការគាំទ្ររបស់គាត់ ព្រោះប្រសិនបើគាត់មិនជឿលើខ្ញុំគាត់នឹងមិនដាក់ខ្ញុំឲ្យលេងនោះទេ “។

    Image result for Musa

    នៅពេលខិតជិតដល់ការប្រកួតទល់នឹង អាហ្សង់ទីន Musa បានបន្ថែមថា៖ “យើងដឹងពីសារៈសំខាន់នៃការប្រកួតចុងក្រោយ ព្រោះវាជារឿងស្លាប់ រស់ ។ យើងត្រូវតែឈ្នះយើងមិនអាចចាញ់ឡើយ ។ នៅនាទីទី ៩៥ យើងនឹងដឹងថានរណាជាអ្នកយំ ហើយអ្នកណាជាអ្នកសើច ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី