ថែសុខភាពផង! រយះពេល ៥ថ្ងៃនេះ កម្ពុជានឹងឡើងកម្ដៅខ្លាំងរហូតជិតដល់ ៤០អង្សាសេ

88918
  • ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាប្រពលរដ្ឋខ្មែរឱ្យថែរក្សាសុខភាព ចំពោះករណីឡើងកម្ដៅខ្លាំងនារដូវប្រាំងនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។ខណះខាងក្រោមនេះគឺជាតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជាដែលនឹងមានសីតុណ្ហភាពក្ដៅគួរឱ្យព្រួយបារម្ភ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
    – សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩°C អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ ដោយឡែកនៅថ្ងៃទី ១៨-២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
    ២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។
    ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
    – សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C ។
    ចាប់ពីថ្ងៃទី ១៧-២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយ ដោយឡែកតែ ខេត្តកោះកុង នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។

    សេចក្ដីប្រកាស៖

    ដោយ៖បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី