
មន្ទីសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ជាថ្មីថា គិតមកត្រឹមពេលនេះមិនទាន់មានករណីឆ្លងមេរោគកូរ៉ូណាវីរុស ឬកូវីដ១៩ នៅឡើយនោះទេ ។
ដើម្បីឆើយតបទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Covid-19) មន្ទីសុខាភិបាលខេត្តកោះកុងបានរៀបចំ និងពង្រីកសមត្ថភាពមន្ត្រីក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លងរាតត្បាតទាំងអស់ ដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋដោយម៉ាស៊ីនស្កេនកម្ដៅ និងពិនិត្យបាញ់កម្ដៅទៅអ្នកបើកបរតាមច្រកចេញចូល និងក៏បានរៀបចំបន្ទប់សម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែករួចជាស្រេចនៅមន្ទីពេទ្យបង្អែកខេត្ត ។
សូមជម្រាបជូនថា គិតមកត្រឹមពេលនេះ ខេត្តកោះកុងមិនទាន់មានករណីឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩ នៅឡើយទេ ខណះអ្នកឆ្លងទូទាំងប្រទេសឡើងរហូតដល់ ២៤នាក់ហើយ៕
ដោយ៖ សំណាង