
ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ថ្មីទៀត ខណះអ្នកឆ្លងសរុបកើនដល់ ២៤នាក់ ។ ចំនួនមនុស្សឆ្លងថ្មីទាំង ១២នាក់នោះ មាននៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបា ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លង២៤ ករណីហើយ។ ហើយនាពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានរៀបចំសណ្ឋាគារ The Great Duke សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ៕
ដោយ៖ បូណា