មនុស្សនាំគ្នាទៅលេងកម្សាន្តឆ្នេរខ្សាច់សតាបារាំងភ្លូកទឹកភ្លូកដី ព្រោះតែទេសភាពស្រស់ត្រកាលគ្មានពីរ

180678
  • តំបន់រមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង កំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ដោយសារមានទេសភាពឆ្នេរខ្សាច់សស្រស់ស្អាត និងផ្លូវធ្វើដំណើរមានលក្ខណៈងាយស្រួល ។

    លោក ប៊ុត ចាន់ដារ៉ាវ៉ុត ហៅតាបារាំង អ្នកគ្រប់គ្រងរមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង បានឲ្យដឹងថា រមណីយដ្ឋានឆ្នេរតាបារាំងនេះ មានទីតាំងស្ថិតនៅក្នុង ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសគឺនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យទាន ។ លោក បន្ថែមថា នៅពេលដែលកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិកាន់តែកើនឡើង នឹងជួយឲ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍ និងបង្កើនជីវភាពរបស់គ្រួសារកាន់តែប្រសើរឡើង ។

    លោកបានបន្តទៀតថា សម្រាប់ភ្ញៀវទេសចរមកលេងនៅរមណីយដ្ឋានឆ្នេរតាបារាំងនេះ គឺមាន ២ ទីតាំង ទីតាំងទី១ គឺចូលតាមផ្លូវកែវផុសត្រង់ ឃុំតានៃ បំបែកពីផ្លូវជាតិលេខ៤ ដែលមានចម្ងាយជាង ១១គីឡូម៉ែត្រ និងផ្លូវទី២ ចូលតាមផ្លូវបំបែកសម្ដេចសង្ឃរាជទេពវង្សវាលរេញថ្មដា ដែលមានចម្ងាយជាង ១១គីឡូម៉ែត្រ ទើបទៅដល់ទីតាំងរមណីយដ្ឋាន ។ ដោយឡែកភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង គឺពួកគាត់បានសំដែងនូវទឹកចិត្តសប្បាយរីករាយ នៅពេលដែលពួកគាត់បានមកដល់ឃើញទីតាំងនេះ ៕

    ដោយ៖ នីតា

    ប្រភព :
    Information
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី