សម្ដេច ស ខេង៖ នៅលើសកលលោកការប្រើប្រាស់គ្រឿងញៀន ពុំមានការថយចុះឡើយ

99759
  • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា កម្ពុជា និងបណ្ដាប្រទេសនានា ក្នុងពិភពលោកកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំង ប៉ុន្ដែស្ថានភាពការចរាចរ និងប្រើប្រាស់គ្រឿងញៀន ពុំមានការថយចុះឡើយ ។

    ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា៖ “ទោះបីកម្ពុជា ក៏ដូចជា បណ្ដាប្រទេសនានាក្នុងតំបន់ និងពិភពលោកទាំងមូលបាននឹងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម និងខ្លាំងក្លាក្ដី ប៉ុន្ដែស្ថានភាពជារួមនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពុំមានការថយចុះនោះឡើយ ប៉ុន្ដែហាក់ដូចជាមានកំណើនកាន់តែច្រើនឡើងទៅវិញ ” ។

    សម្ដេចក្រឡាហោម បន្ដថា ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាប និងចាប់យកគ្រឿងញៀនទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់មានការកើនឡើងយ៉ាងខ្លាំង។ បញ្ហានេះ អាចបណ្ដាលមកពីកត្តាមួយចំនួនដែលសម្ដេចក្រឡាហោម ធ្វើការកត់សម្គាល់ជារួមទាំងក្នុងក្របខ័ណ្ឌសកល តំបន់ និងកម្ពុជា រួមមាន ៖ ដោយសារការរីកចម្រើននៃផ្នែកបច្ចេកវិទ្យាសាស្ដ្រ, វិធីសាស្ដ្រក្នុងការលួចលាក់ផលិត, តម្រូវការគ្រឿងញៀនកាន់តែមានកើនឡើង, ការដោះស្រាយបញ្ហាគ្រឿងញៀន នៅមិនទាន់បានដោះស្រាយជាពហុវិស័យព្រមៗគ្នានៅឡើយ ៕

    ដោយ៖ សំណាង

    ប្រភព :
    Interio.gov
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី