Ossie Ardiles៖ ក្រុមរបស់លោក Sampaoli គឺជាក្រុមដ៏អន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អាហ្សង់ទីន

10848
  • យោងតាមអតីតធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup របស់អាហ្សង់ទីន បាននិយាយថា អាហ្សង់ទីនរបស់លោក Jorge Sampaoli គឺជាក្រុមដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ។

    Related image

    អាហ្សង់ទីនអាចនិងធ្លាក់ចេញពីពានរង្វាន់ World Cup ២០១៨ ក្រោយពីរងបរាជ័យ ៣-០ ក្រោមស្នាដៃក្រុម ក្រូអាត កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ។

    Image result for ossie ardiles

    លោក Ossie Ardiles ដែលធ្លាប់បានឈ្នះពាន World Cup ជាមួយអាហ្សង់ទីនក្នុងឆ្នាំ ១៩៧៨ បានអះអាងថាក្រុមជម្រើសជាតិអាហ្សង់ទីននាពេលបច្ចុប្បន្នគឺជាក្រុមអន់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ ខណៈដែលគាត់ក៏បានបន្ទោសដល់ AFA ( សមាគមកីឡាបាល់ទាត់អាហ្សង់ទីន ) និង Sampaoli នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយផងដែរ ។

    Image result for ARGENTINA VS CROATIA

    លោក Ossie Ardiles បាននិយាយថា៖ “ពីម្ចាស់ជើងឯកពិភពលោកទៅជាក្រុមជម្រើសជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាហ្សង់ទីន ” ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី