ក្ដៅៗ!កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៩នាក់បន្ថែមទៀត ខណះអ្នកឆ្លងសរុបកើនដល់៣៣នាក់

48699
  • ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០៩នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកវិជ្ជមានសរុប កើនដល់ចំនួន៣៣នាក់ គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ។

    សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៩នាក់ថ្មីនោះ គឺមាន ៦នាក់ជាខ្មែរឥស្លាម និង ៣នាក់ជាជនជាតិម៉ាឡេស៊ី ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី សរុបចំនួន ៧៩នាក់។ សរុបជនជាតិឥស្លាមដែលវិលត្រលប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ហើយដែលវិជ្ជមានវីរុសកូវីដ១៩គឺ ១៩នាក់ ក្នុងចំណោម ៧៩នាក់ និងមានជនជាតិម៉ាឡេស៊ី០៣នាក់ វិជ្ជមានវីរុសកូវីដ១៩ ដែលមកពីប្រទេសម៉ាឡេស៊ី។

    សូមរម្លឹកថា ករណីជំងឺកូវីដ១៩ សរុបទាំង ៣៣នាក់នេះ សុទ្ធសឹងជាករណីនាំចូលទាំងអស់ លើកលែងតែករណីបុរសជនជាតិខ្មែរនៅខេត្តសៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់ និងឆ្លងពីបុរសជនជាតិជប៉ុនដែលមានជំងឺនេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី