Real Madrid ចង់ទិញអតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Barcelona ម្នាក់ដើម្បីមកជំនួស Kovacic

30162
  • ម្ចាស់ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ក្លឹប Real Madrid បានរាយការណ៍ថាកំពុងតែសម្លឹងរកការចុះហត្ថលេខាលើអតីតខ្សែបម្រើ-ប្រយុទ្ធរបស់ក្លឹប Barcelona ប្រសិនបើ Mateo Kovacic ចាកចេញពីក្លឹប ។

    Image result for thiago alcantara with national team

    Kovacic បានសារភាពកាលពីលើកមុនថាគាត់អាចរកមើលកន្លែងផ្សេងទៀតសម្រាប់ការលេងជាទៀងទាត់របស់ខ្លួន ក្រោយពីនៅតែជាជម្រើសទី២ បន្ទាប់ពី Luka Modric និង Casemiro ។ យោងតាមការសែត Marca បានឱ្យដឹងថាក្លឹប Los Blancos ( Real Madrid ) នឹងកំណត់គោលដៅនាំយក Thiago Alcantara របស់ក្លឹប Bayern Muncih ដើម្បីជំនួសកីឡាករ Kovacic ។

    ក្លឹប Los Blancos ត្រូវបានគេជឿជាក់ថាមិនមានបំណងលក់ Kovacic នោះទេ ទោះបីក្លឹបដឹងពីទំនាក់ទំនងរបស់គ្រូបង្វឹកថ្មីលោក Julen Lopetegui ជាមួយ Thiago Alcantara ក៏ដោយ ។ Thiago Alcantara គឺតែងតែជាប់ជម្រើសដំបូងសម្រាប់អេស្ប៉ាញរហូតនៅពេលដែលលោក Lopetegui ទទួលបន្ទុកជាគ្រូបង្វឹករបស់ជម្រើសជាតិ អេស្ប៉ាញ ។

    Image result for Kovacic

    របាយការណ៍ដដែលនេះបានអះអាងថា Real បានចាប់អារម្មណ៍ដល់កីឡាករវ័យ ២៧ ឆ្នាំរូបនេះខ្លាំងណាស់ ប៉ុន្តែមើលទៅការផ្ទេរកីឡាកររូបនេះហាក់ដូចជាមិនអាចទៅរួចនោះទេ ដោយសារតែទំនាក់ទំនងដ៏ល្អរបស់គាត់ជាមួយក្លិប FC Barcelona ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី