
អ្នកចាំទីដៃទីមួយរបស់ក្លឹប បឹងកេត និង ជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានឈានទៅដល់ការចែកផ្លូវគ្នាជាមួយក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាល ហើយ ។
ស៊ូ យ៉ាទីបានរួមចំណែកជួយក្លឹប បឹងកេត អែបស៊ី លើកពានរង្វាន់លីគកំពូលកម្ពុជា ២ រដូវកាលជាប់គ្នា និង ជើងឯករងពានរង្វាន់ Toyota Mekong Club Championship រដូវកាល ២០១៥ និង ឈានដល់វគ្គចែកពូលនៃពានរង្វាន់ AFC Cup ថែមទៀតផង ។
បឹងកេត បានបង្ហោះសារជូនពរ យ៉ាទី នៅលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ក្លឹបដោយនិយាយថា៖ “គ្រប់ៗគ្នានៅបឹងកេតសូមជូនពរ យ៉ាទី ឲ្យទទួលបានជោគជ័យក្នុងអាជីព នាពេលខាងមុខ ។ យើងសោកស្ដាយដែលក្លិបនិងយ៉ាទី ពុំអាចឯកភាពគ្នារហូតឈានដល់កិច្ចព្រមព្រៀងក្នុងការបន្ដកិច្ចសន្យាថ្មី ដូច្នេះយើងទាំងអស់គ្នាអរគុណដល់ យ៉ាទី សម្រាប់ការរួមចំណែក និងការខិតខំប្រឹងប្រែងកន្លងមកជាមួយពួកយើង “។
ខណះអ្នកចាំដៃស្អិត ស៊ូ យ៉ាទី និងចូលរួមជាមួយក្លឹបថ្មីរបស់ខ្លួនគឺក្លឹប ណាហ្គាវ៉ើល ៕
ដោយ៖តារា