
Diego Maradona ចង់ជួបកីឡាករអាហ្សង់ទីនទាំងអស់មុនពេលពួកគេជួប នីហ្សេរីយ៉ា ។ អតីតតារាឆ្នើមរបស់អាហ្សង់ទីន Diego Maradona ទំនងជាមានឥទ្ធិពលខ្លាំងទៅលើក្រុមជម្រើសជាតិអាហ្សង់ទីន ។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះត្រូវបានគេរាយការណ៍ថាគាត់ចង់និយាយជាមួយ Lionel Messi និង កីឡាករដ៏ទៃ មុនពេលការប្រកួតចុងក្រោយរបស់ប្រទេសខ្លួនទល់ក្រុមជម្រើសជាតិ នីហ្សេរីយ៉ា ។
Albiceleste ( អាហ្សង់ទីន ) ត្រូវតែឈ្នះជាដាច់ខាតនៅព្រឹកយប់ថ្ងៃអង្គារ ទី ៦ ខែ កក្កដា ដើម្បីអាចឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយបាន ៕
ដោយ៖តារា