
ខ្សែបម្រើកណ្តាលរបស់ នីហ្សេរីយ៉ា កីឡាករ John Obi Mikel កំពុងតែចង់សងសឹកទៅនឹងខ្សែប្រយុទ្ធ Lionel Messi ដែលបានលួចបាល់មាស ( Golden Ball ) របស់គាត់កាលពី ១៣ ឆ្នាំមុន។
Mikel បាននិយាយបែបកំប្លែងដែលបានរំលឹកអំពីការប្រកួតពានរង្វាន់ World Youth Championship កាលពីឆ្នាំ ២០០៥ នៅពេលដែល នីហ្សេរីយ៉ា ត្រូវប៉ះនឹង អាហ្សង់ទីន ដែលកាលនោះ Lionel Messi បានជួយអាហ្សង់ទីនឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ។
Mikel បានពន្យល់ថា៖ “មុនពេលកីឡាករម្នាក់និយាយថាខ្ញុំនឹងឈ្នះពានរង្វាន់ Golden Ball សម្រាប់ធ្វើជាកីឡាករល្អបំផុតប្រកចាំការប្រកួត ។ ប៉ុន្តែបន្ទាប់មក Messi ស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជួយឲ្យក្រុមអាហ្សង់ទីនយកឈ្នះមកលើយើង ២-១ ហើយខ្ញុំទទួលបានបាល់ប្រាក់ ។ Messi បានលួចរង្វាន់ពីខ្ញុំ ” ។
ការប្រកួតចុងក្រោយរវាងនីហ្សេរីយ៉ា និង អាហ្សង់ទីន ដែលជាការប្រកួតលើកពីររបស់ Mikel និង Messi បានធ្វើឡើងនៅប្រទេសប្រេស៊ីលអំឡុងការប្រកួត World Cup ឆ្នាំ ២០១៤ ។ ដោយខ្សែប្រយុទ្ធរបស់ក្លឹប Barcelona បានធ្វើឱ្យ John Obi Mikel មានការខកចិត្តម្តងទៀតដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ដើម្បីនាំក្រុមរបស់គេទទួលជ័យជម្នះ ៣-២ ។
នៅឆ្នាំនេះអាហ្សង់ទីនត្រូវតែផ្តួល នីហ្សេរីយ៉ា ជាដាច់ខាតដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូល D និង សង្ឃឹមថាអ៊ីស្លង់ នឹងរងបរាជ័យ ក្រោមថ្វីជើងរបស់ ក្រូអាត ទើបអាចធ្វើឲ្យអាហ្សង់ទីនឡើងទៅវគ្គបន្ដបាន ៕
ដោយ៖តារា