
តារាឆ្នើមរបស់ក្លិបបីសាចក្រហម Manchester United កីឡាករ Paul Pogba បានធ្វើការអះអាងគួរឱ្យភ្ញាក់ផ្អើលមួយអំពីអនាគតរបស់គេជាមួយនឹងក្រុមជម្រើសជាតិបារាំង ។
ខ្សែបម្រើរូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup លើកទីពីររបស់គាត់ជាមួយបារាំង ហើយបច្ចុប្បន្នគាត់មានអាយុត្រឹមតែ ២៥ ឆ្នាំ ហើយមនុស្សជាច្រើនរំពឹងថាគាត់នឹងមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិបារាំងក្នុងការប្រកួត FIFA World Cup ២០២២ របស់ពួកគេនៅប្រទេសកាតា បន្តទៀត ។ ទោះជាយ៉ាងណាក៏ដោយអតីតកីឡាករ Juventus ខ្សែបម្រើ Pogba បានទទូចថារឿងនេះអាចជាពេលវេលាចុងក្រោយដែលលោកបានបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍ World Cup នេះ ព្រោះលោកមិនបានដឹងពីអនាគតនោះឡើយ ។
Pogba បានឲ្យដឹងថា៖ “ខ្ញុំពិតប្រាកដអំពីការពិតដែលនេះអាចជាការប្រកួត World Cup ចុងក្រោយរបស់ខ្ញុំ ។ អ្នកមិនដឹងថាតើមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ ។ ខ្ញុំអាចទទួលរងរបួស ឬ មានកីឡាករល្អប្រសើរជាងខ្ញុំត្រូវបានជ្រើសរើស ។ ខ្ញុំសង្ឃឹមថានឹងអាចលេងនៅ World Cup ជាច្រើនទៀត ប៉ុន្តែមានកីឡាករមួយចំនួនដែលមិនបានចូលរួមក្នុងការប្រកួតនេះ “។
កីឡាកររូបនេះបានក្លាយជាអ្នកនាំលេងសម្រាប់ក្រុម Les Bleus ( បារាំង ) ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងឆ្នាំ ២០១៣ និង បានបង្ហាញខ្លួនសម្រាប់ប្រទេសរបស់គាត់បានចំនួន ៥៦ ដង ផងដែរ ៕
ដោយ៖តារា