
Manchester United ត្រូវបានគេផ្តល់ជូនកីឡាករ Marco Verratti និងទទួលបានប្រាក់ចំណេញពីក្រុម Paris Saint-Germain ប្រសិនបើក្រុមបិសាចក្រហមយល់ព្រមលក់ខ្សែបម្រើ Paul Pogba ។
កីឡាករអន្តរជាតិអ៊ីតាលីរូបនេះត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯក Ligue 1 ប៉ុន្តែបច្ចុប្បន្នកីឡាកររូបនេះអាចនឹងត្រូវផ្លាស់ប្តូរក្លឹប ។
ខណៈ Pogba ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរចេញពីកីឡាដ្ឋាន Old Trafford ក្រោយពីជួបការលំបាកជាច្រើន និង មានជម្លោះជាមួយគ្រូបង្វឹកលោក Jose Mourinho បន្ទាប់ពីការផ្ទេរបំបែកកំណត់ត្រាក្នុងតម្លៃខ្លួន ៨៩ លានផោនពីក្លឹប Juventus ៕
ដោយ៖តារា