
កីឡាករសញ្ជាតិកាមេរូន Baldwin Afa បានចាកចេញពីក្លឹប អង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅទឹកដីស្ដេចទេសចរណ៍ សៀមរាម ហើយក្រោយពីចំណាយពេលអស់កន្លះរដូវកាលកន្លងមក ។
Baldwin Afa បានឈានជើងមកទឹកដីកម្ពុជាជាលើកដំបូងនៅឆ្នាំ ២០១៤ ដែលធ្លាប់រួមរស់ជាមួយចំនួន ៥ ដូចជាក្លឹប ភ្នំពេញក្រោន , អគ្គស្នងការដ្ឋាននគរបាលជាតិ , អាស៊ីអឺរ៉ុប , ណាហ្គាវ៉ើលដ៍ និងក្លឹបចុងក្រោយរបស់គេគឺក្លឹប អង្គរថាយហ្គឺរ ។
គួបញ្ជាក់ផងដែរថា ក្លឹប អង្គរថាយហ្គឺរ នៅជើងទីមួយនៃរដូវកាលនេះមិនជាកាក់កបប៉ុន្មានទេដោយឆ្លងកាត់ ១១ ប្រកួត ទទួលបានត្រឹមតែ ១១ ពិន្ទុ នឹងកំពុងឈរនៅលេខរៀងទី ៩ ឯណោះ ៕
ដោយ៖តារា