លោក ភា សុភក្ត្រា ថា៖ ក្រសួងការពារនឹងពង្រឹងបន្ថែមចំនួន ២ ចំណុចទៀតនៅជើងទី២

58472
  • គ្រូបង្គោលក្លឹបក្រសួងការពារជាតិលោក ភា សុភក្ត្រា បានបង្ហើបឲ្យដឹងថាក្លឹបត្រូវតែពង្រឹងបន្ថែមចំនួន ២ ចំណុចសំខាន់ទៀតនៅជើងទី២ ខាងមុខនេះ ដើម្បីឲ្យខ្លាំងដូចមុន ។

    Image result for លោក ភា សុភក្ត្រា

    គ្រូបង្វឹកកាត់ A-License រូបនេះបានប្រាប់ឲ្យដឹងថា៖ “បើនិយាយពីបច្ចេកទេស ឬ កលល្បិចវិញក្រសួងការពារជាតិ ហាក់នៅមានចំណុចខ្សោយចំពោះការទប់ស្កាត់បាល់វាយបក ទី២ គឺការសហការ ឬ Combination ដើម្បីបង្កើតឱកាសនៅតំបន់ប្រយុទ្ធឲ្យកាន់តែមានប្រសិទ្ធភាព ។ យើងព្យាយាមបង្កើតឱកាស តែការទាត់បាល់បញ្ចូលទីរបស់យើងមិនទាន់បានល្អ ។ ប្រសិនបើក្រសួងការពារជាតិអាចរកបានពីរគ្រាប់មុនអី ប្រហែលក្រុមផ្សេងពិបាកនឹងតាមស្មើរ “។

    សូមបញ្ជាកផងដែរ​ ក្លឹបក្រសួងការពារជាតិនៅជើងទី១រដូវកាលនេះហាក់ដូចជាមិនសមប្រកបនោះឡើយ ក្រោយពីបញ្ចប់ជើងទីមួយក្លឹបនេះរកបានត្រឹមតែ ២១ ពិន្ទុ ប៉ុណ្ណោះ នឹងកំពុងឈរនៅលេខ ៤ ក្នុងតារាងលីគកំពូលកម្ពុជា ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី