
លោក Fernando Hierro គ្រូបង្វឹកជម្រើសជាតិ អេស្ប៉ាញ បានលើកឡើងថា ក្រុមរបស់លោកត្រូវតែពង្រឹងខ្សែការពារបន្ថែមទៀត បើចង់បន្តលេងនៅជុំបន្ដទៀតនៃព្រឹត្តការណ៍ World Cup នៅឆ្នាំនេះ ។
ក្រុម La Roja ( អេស្ប៉ាញ ) ទទួលបានចំណាត់លេខ១ ក្នុងពូល B ក្រោយពីប្រកួតស្មើរជាមួយជម្រើសជាតិ ម៉ារ៉ុក ២ ទល់នឹង ២ ។ ទោះជាយ៉ាងណាក៏ដោយក៏លោក Hierro នៅតែមិនសប្បាយចិត្តដោយសារខ្សែការពារធ្វើឲ្យមានកំហុសកាលពីយប់មិញ ។
លោក Hierro បានបញ្ជាក់តាមទូរទស្សន៍ Sky Sport ថា៖ ” ជាក់ស្ដែងយើងអាចពង្រីកវាបាន មានចំណុចជាច្រើនដែលយើងត្រូវកែលម្អ ហើយយើងដឹងច្បាស់អំពីបញ្ហានេះ ។ គ្រាប់បាល់ ៥ គ្រាប់ដែលគេស៊ុតបញ្ចូលយើង នៅក្នុងការប្រកួតបីលើកគឺមិនមែនជាអ្វីដែលយើងត្រូវបណ្ដាលឲ្យកើតទៀតឡើយ ។ ខ្ញុំបានប្រាប់កូនបែបនេះ ។ ពួកយើងគឺជាកីឡាករអាជីព ហើយពួកគេពិតជាយល់ច្បាស់ណាស់ ។ យើងត្រូវតែទាមទាខ្ពស់ចំពោះខ្លួនឯង ហើយត្រូវច្បាស់ក្នុងចិត្តថា ប្រសិនបើគេពួកគេស៊ុតបញ្ចូលទីយើងបានយ៉ាងងាយស្រួលនោះ យើងមុខជាលំបាកក្នុងការឈានដល់គោលដៅចុងក្រោយ “។
គួបញ្ជាក់ផងដែរថា វគ្គ ១៦ ក្រុមចុងក្រោយក្រុមជម្រើសជាតិ អេស្ប៉ាញ និងត្រូវប៉ះ ម្ចាស់ផ្ទះ រុស្ស៊ី នៅថ្ងៃទី ១ ខែ កក្កដា វេលាម៉ោង ៩ យប់ នៅកីឡាដ្ឋាន Luzhniki ៕
ដោយ៖តារា