ខ្សែប្រយុទ្ធឆ្នើមរបស់អាស៊ីអឺរ៉ុប Privat ទាត់ចោលសំណើរធំរបស់ក្លឹបនៅលីគកំពូលបង់ក្លាដេស

8221

ខ្សែប្រយុទ្ធឆ្នើម Mbarga Jean Marie Privat បានទាត់ចោលសំណើរធំរបស់ក្លឹបនៅលីគកំពូលបង់ក្លាដេស ព្រោះចង់ជួយ អាស៊ីអឺរ៉ុប ឲ្យចប់រដូវកាលសិន ។

មន្ត្រីរបស់ក្លឹបអាស៊ីអឺរ៉ុប លោក​ ផេង​ ចន្នា បានបង្ហើបឲ្យដឹងថា  Privat នៅមានមនោសញ្ចេតនាខ្ពស់ជាមួយនិងក្លឹប ហើយកន្លងមករូបគេក៏បានជួយក្លឹបបានច្រើនផងដែរ ហេតុដូចនេះទើបភាគគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងថ្មីនៅជើងទីពីរ ។ ហើយកីឡាកររូបនេះចង់ពង្រឹងសមត្ថភាពបន្ថែមទៀត ជាពិសេសចង់ឈ្នះជ័យលាភីស្បែកជើងមាសរដូវកាលនេះ ដោយគិតត្រឹមជើងទីមួយនេះ Privat រកបាន ១៦ គ្រាប់ហើយ ។

មន្ត្រីខាងលើបន្តទៀតថា ក្លឹបនៅក្រៅប្រទេសចង់បានរូបគេចាប់តាំងពីពាក់កណ្ដាលជើងទី១ ឯណោះ ដោយការមើលឃើញសមត្ថភាពរបស់កីឡាករសញ្ជាតិកាមេរូន រូបនេះក្នុងការបញ្ចប់ទី ស្ទើរគ្រប់ការប្រកួតទៅហើយ ទើបធ្វើឲ្យក្លឹបបរទេសប៉ុនប៉ងចុះកុងត្រាជាមួយរូបគេ ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី