Cesc Fabregas ថា៖ Harry Kane គួតែទៅលេងឲ្យក្លឹបធំជាងនេះ

32754
  • ខ្សែបម្រើរបស់ក្លឹប Chelsea កីឡាករ Cesc Fabregas បាននិយាយថា ប្រធានក្រុមជម្រើសជាតិ អង់គ្លេស Harry Kane គួតែចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspurs ទៅរកក្លឹបធំជាងនេះ ។

    Related imageកីឡាករ Cesc Fabregas

    Harry Kane ស៊ុតបញ្ចូលទីបាន ១០៥ គ្រាប់ឲ្យក្លឹប Tottenham ក្រោយរួមរស់ជាមួយគ្នាអស់រយះពេល ៤ រដូវកាលកន្លងមក ដោយឥឡូវគេជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបណ្ដោះអាសន្ននៅ World Cup ២០១៨ ដោយមាន ៥ គ្រាប់នៅក្នុងដៃ ។

    Image result for harry kane​​​​ world cup 2018កីឡាករ Harry Kane

    Fabregas បាននិយាយទៅកាន់ទូរទស្សន៍ BBC អំឡុងពេល អង់គ្លេស ប៉ះ ប៉ាណាម៉ា កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា៖ ” Harry Kane ប្រហែលជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ដែលខ្ញុំធ្លាប់ស្គាល់ ។ ខ្ញុំគិតថា គាត់ដល់ពេលផ្លាស់ទៅលេងឲ្យក្លឹបធំជាងនេះហើយ “។

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី