
ពីរគ្រាប់របស់កីឡាករ Lionel Messi និង Marcos Rojo ក្នុងជ័យជម្នះយ៉ាងស្វិតស្វាញក្នុងលទ្ធផល ២-១ លើ នីហ្សេរីយ៉ា បានបញ្ចូនអាហ្សង់ទីនឡើងទៅវគ្គ ១៦ ក្រុមនៃព្រឹត្តិការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ។
Messi បានប្រាប់អ្នកយកព័ត៌មានក្រោយពីការប្រកួតថា៖ “យើងមានទំនុកចិត្តថាយើងនឹងឈ្នះការប្រកួតនេះ ។ វាពិតជាអស្ចារ្យណាស់ក្នុងការទទួលជ័យជម្នះតាមរបៀបនេះហើយវាសមនឹងទទួលបានសេចក្ដីអំណរ ។ ខ្ញុំដឹងថាព្រះគង់នៅជាមួយយើងហើយទ្រង់មិនបោះបង់ចោលយើងទេ “។
កីឡាករ Marcos Rojo បានបន្ថែមទៀតថា៖ “បន្ទាប់ពីការប្រកួតជាមួយក្រុម ក្រូអាត យើងបានរួបរួមគ្នាជាងមុនហើយគោលដៅនេះគឺសម្រាប់គ្រួសារ និង សម្រាប់ក្រុមនេះ ដែលសមនឹងទទួលបានវា “។
គួបញ្ជាក់ផងដែរថា អាហ្សង់ទីននឹងត្រូវជួបជាមួយ បារាំង នៅវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃ សៅរ៍ ទី ៣០ ខែ មិថុនា វេលាម៉ោង ៩៖០០ យប់ នៅកីឡាដ្ឋាន Kazan Arena ៕
ដោយ៖តារា