Gabriel Jesus ក្លាយជាគោលដៅកំពូលរបស់ Juventus ដើម្បីទៅជំនួសតារាជើងចាស់មួយរូប

23704

ក្លឹប Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Gabriel Jesus ដើម្បីទៅជំនួសកន្លែងរបស់ Gonzalo Higuain នេះបើយោងតាមការបញ្ជាក់របស់ Calcio Mercato ។

អតីតសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣២ឆ្នាំ Gonzalo Higuain បង្ហាញបំណងចាកចេញពីកីឡដ្ឋាន Allianz នៅរដូវក្តៅខាងមុខនេះ ខណៈគ្រូបង្វឹកលោក Maurizio Sarri មិនចង់ឱ្យកីឡាករសំណព្វរបស់លោករូបនេះចាកចេញពី Juventus នាពេលដ៏ខ្លីនេះនោះទេ ។

បើយោងតាមប្រភពខាងលើបានឱ្យដឹងទៀតថា ខ្សែប្រយុទ្ធកណ្ដាលរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Gabriel Jesus បានក្លាយជាគោលដៅកំពូលរបស់ក្រុមសេះបង្កង់ Juventus ដែលរកបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៤ ប្រកួតនៅក្របខណ្ឌ Premier League នារដូវកាលនេះ ៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី