Eden Hazard សារភាពថា៖ រដូវកាលដំបូងរបស់ខ្ញុំនៅ Real Madrid គឺអាក្រក់ណាស់

15157

Eden Hazard បានជួបរដូវរបួសនៅ Real Madrid ដែលជាហេតុធ្វើឱ្យប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ ទទួលស្គាល់ថា វាមិនមែនជារបៀបដែលគាត់ចង់ឱ្យវាកើតឡើងនោះទេ។

ការរងរបួសចុងក្រោយរបស់កីឡាករវ័យ ២៨ឆ្នាំ ក្នុងជំនួបទល់នឹងក្រុម Levante កាលពីថ្ងៃទី ២២ ខែកុម្ភៈ ដែលធ្វើឱ្យរូបគេរងរបួសករជើងធ្ងន់ធ្ងរ តម្រូវឱ្យមានការវះកាត់ភ្លាមៗ ខណៈ Hazard បានទទួលរងពាក្យរិះគន់ជាខ្លាំង ក្រោយចាកចេញពីក្រុមតោខៀវ Chelsea ចូលរួមជាមួយក្រុមស្ដេចស Real Madrid ដោយបង្ហាញទម្រង់លេងមិនល្អទាល់តែសោះ ជាពិសេសជួបបញ្ហារបួសជាញឹកញាប់ថែមទៀតផង ។

Hazard បានសារភាពនៅក្នុងបទសម្ភាសន៍ជាមួយ RTBF ថា៖ “រដូវកាលទី១ របស់ខ្ញុំ នៅទីក្រុងម៉ាឌ្រីដមិនល្អទេ ប៉ុន្តែគ្មានវាទាំងអស់។ វាជារដូវកាលនៃការសម្របខ្លួន។ ខ្ញុំនឹងត្រូវគេវិនិច្ឆ័យ នៅរដូវកាលទី ២”។

កីឡារមកជំនួស Ronaldo រូបនេះបន្តទៀតថា៖ “ វាអាស្រ័យលើខ្ញុំ ដែលមានទម្រង់លេងល្អនៅឆ្នាំក្រោយ។ ក្រុមនេះល្អ (Real Madrid) វាជាបទពិសោធដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំនៅមានពេល ៤ ឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ”៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី