Shearer៖ Kane ត្រូវតែចាកចេញពី Spurs ប្រសិនបើពួកគេបន្តមិនឈ្នះអ្វីទាំងអស់នៅឆ្នាំក្រោយ

16119

តារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Harry Kane ត្រូវតែចាកចេញពីក្លឹប ប្រសិនបើពួកគេខកខានមិនបានឈ្នះពានរង្វាន់នៅក្នុងរយៈពេល ១២ ខែទៀត នេះបើយោងតាមសម្ដីរបស់លោក Alan Shearer វីរបុរសប្រចាំក្របខ័ណ្ឌ Premier League ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបាននៅជាមួយក្រុម Spurs ចាប់តាំងពីនៅឈុតយុវជនក្នុងឆ្នាំ ២០០៤ ហើយបានបន្តក្លាយជាតារាកំពូលមួយរូបប្រចាំក្លឹប ប៉ុន្តែមិនអាចដឹកនាំក្រុមឱ្យឈ្នះពានអ្វីមួយឡើយ។ បច្ចុប្បន្នក្នុងតំណែងជាកីឡាករសំខាន់របស់ Spurs Kane ពិតជាចង់ភ្លក្សរសជាតិភាពជោគជ័យរបស់ក្លឹប ខណៈវែបសាយ Goal បានឱ្យដឹងថា កីឡាកររូបនេះបើកចំហចំពោះលទ្ធភាពក្នុងការចូលរួមជាមួយក្រុមបិសាចក្រហម Manchester United នៅរដូវកាលក្រោយ។

របៀបដែល Tottenham ធ្វើដំណើរឆ្ពោះទៅមុខនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក Jose Mourinho ទំនងជាអាចធ្វើឱ្យ Kane ពិចារណាចាកចេញ នារដូវក្ដៅខាងមុខ ស្របពេលនេះលោក Shearer គាំទ្រខ្សែប្រយុទ្ធអង់គ្លេសឱ្យចាកចេញពីក្លឹប ប្រសិនបើ Spurs បន្តមិនអាចឈ្នះពានអ្វីទៀត។

លោក Shearer បានប្រាប់កម្មវិធីមួយថា៖ “ការទស្សន៍ទាយរបស់ខ្ញុំ គឺប្រសិនបើគាត់មិនឈ្នះអ្វីទាំងអស់ក្នុងរយៈពេល ១២ ខែ បន្ទាប់មកគាត់ត្រូវតែចាកចេញ ។ ខ្ញុំគិតថា គាត់នឹងធ្វើវាមួយឆ្នាំទៀត ហើយបើមិនបន្តឈ្នះពានរង្វាន់ទៀត នោះគាត់នឹងត្រូវចាកចេញ”៕

ដោយ៖ វិទូ

ប្រភព :

Goal

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី