រោងចក្រផលិតម៉ាស់តម្លៃជាង ៣លានដុល្លារ នឹងលេចវត្តមាននៅកម្ពុជា ឆាប់ៗនេះ

12234

ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ” ឱ្យក្រុមហ៊ុនឯកជនមួយ សម្រាប់គម្រោងបង្កើតរោងចក្រម៉ាស់គ្រប់ប្រភេទ ក្រោយមានតម្រូវការប្រើប្រាស់ម៉ាស់ ហក់កើនឡើងខ្ពស់។

ក្រោយពីក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.” បានដាក់សំណើរសុំវិនិយោគបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទ រួចមក គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារ ដោយបានបង្កើតការងារជូនពលរដ្ឋបានចំនួន ៩១៥កន្លែង។

សូមបញ្ជាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ទើបតែបានសម្រេចអនុម័តទៅលើគម្រោងស្នើសុំវិនិយោគ បង្កើតរោងចក្រចំនួន៧ ក្នុងទំហំទឹកប្រាក់វិនិយោគជាង ២៤លានដុល្លារ ស្ថិតនៅក្នុងខេត្ត-ក្រុងផ្សេងៗគ្នា ដែលផ្ដល់ឱកាសការងារបានចំនួន ៦៧៥២កន្លែង៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី