សូមកុំទិញ! រាល់អាល់កុលលក់តាមប្រព័ន្ឋអនឡាញទាំងអស់ សុទ្ធតែក្លែងក្លាយ

14047

រាល់អាល់កុលលក់តាមប្រព័ន្ឋអនឡាញទាំងអស់ សូមបងប្អូនប្រជាពលរដ្ឋកុំទិញមកប្រើប្រាស់ឱ្យសោះ នេះបើតាមសម្ដីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្ទាប់ពីមានផលិផលមួយចំនួនគឺជាផលិផលក្លែងក្លាយ ដែលអាចប៉ះពាល់ដល់សុខភាព។

លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារបរិក្ខាពេទ្យ និងគ្រឿងសំអាង បានមានប្រសាសន៍ថា៖ “គ្រាន់តែផ្តាំផ្ញើរថាឲ្យទិញកន្លែងមានវិញ្ញែតពីឱសថស្ថានស្របច្បាប់ហើយទាមទាររកមើលថ្ងៃខែផលិត និងផុតការបរិច្ឆេទការប្រើប្រាស់លេខបញ្ជីការរបស់គេឲ្យបានត្រឹមត្រូវ ជាមុខសញ្ញាមួយទទួលបានផលល្អ១០០ភាគរយ។ បើកាលណាមានករណីអត់ទៀត វានិងប្រឈមខ្លាំងហើយសូមកុំទិញមកប្រើប្រាស់តាមប្រព័ន្ឋអនឡាញ ភាគច្រើនគេផលិតផលខុសច្បាប់ មិនអាចថាមានប្រភពពីនេះសូមបងប្អូនយើងចាំឲ្យច្បាស់”។

សូមរម្លឹកថា កាលពេលថ្មីៗនេះ អគ្គនាយកដ្ឋានកុងកាំត្រូល នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវថា គ្រប់អាល់កុលទាំងអស់ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ និងមិនបានចុះបញ្ជីទេ សូមប្រជាពលដ្ឋកុំទិញយកមកប្រើប្រាស់ជាដាច់ខាត ព្រោះអាចប៉ះពាល់ដល់សុខភាព ហើយអគ្គនាយកដ្ឋានកុងកាំត្រូល ក៏បានព្រមានចាប់ និងផាកពិន័យ រាល់អាជីវករណាដែលលក់ផលិតផលអាល់កុលក្លែងក្លាយ នៅលើទីផ្សារផងដែរ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី