ក្រសួងទេសចរណ៍ នឹងប្រើប្រាស់ប្រព័ន្ធអនឡាញ តាមដានភ្ញៀវទេសចរ រកអ្នកផ្ទុកវីរុសកូវី១៩

12234

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងវត្តមានភ្ញៀវទេសចរតាម សណ្ឋាគារ និងផ្ទះសំណាក់ ។

ដោយមានភាពងាយក្នុងការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍តាមប្រព័ន្ធអនឡាញ ក្រសួងទេសចរណ៍បានបញ្ចេញកម្មវិធីថ្មីនេះ ដើម្បីត្រួតពិនិត្យ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងករណីដែលចាំបាច់ និងមានតម្រូវការក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការ ហ្សែត (Z) បញ្ចូលព័ត៌មានភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

ក្នុងដំណាក់កាលនៃវិបត្តិ Covid-19នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍ ” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី