ថ្លើមធំ! បុរសជនជាតិចិនម្នាក់ យកប្រាក់រៀលខ្មែរដុតជក់បារី យ៉ាងប្រគើន (វីដេអូ)

12937

បើយោងតាមវីដេអូនៃទំព័រហ្វេសហ៊ុកមួយបានធ្វើការបង្ហោះអំពីសកម្មភាពជនជាតិចិនម្នាក់ ដែលបានយកក្រដាសប្រាក់រៀលខ្មែរ ដុតជក់បារីលេងយ៉ាងសប្បាយ។

ផេកហ្វេសហ៊ុកមួយមានឈ្មោះថា Soun Sokh Pheng KT បានបង្ហោះវីដេអូមួយដែលមានជនជាតិចិនម្នាក់ បានយកក្រដាសប្រាក់ខ្មែរតម្លៃ ៥០០រៀល ដែលមានរូបឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរ យកទៅដុតជក់បារី កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងនៅបណ្ដាញសង្គម។ ក្រោយបានឃើញទង្វើរដ៏អាក្រក់របស់ជនជាតិចិនបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផ្ទុះការរិះគន់ជាខ្លាំង ដោយមានអ្នកខ្លះជេរ និងមានមតិមួយចំនួនទៀត បានស្នើរសុំឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់យកបុគ្គលបរទេសរូបនេះ ទៅដាក់ទោសតាមផ្លូវច្បាប់ថែមទៀតផង៕

 

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី