កុំភ័យ! ឆ្នាំនេះ កម្ពុជាឈប់ខ្វះអគ្គិសនីប្រើប្រាស់ដូចឆ្នាំមុនទៀតហើយ

11864

ការផ្គត់ផ្គង់អគ្គិសនី នារដូវប្រាំងឆ្នាំនេះ នឹងគ្មានការខ្វះខាតដូចឆ្នាំ២០១៩ កន្លងទៅនោះឡើយ។ នេះបើយោងតាមការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅក្នុងឱកាសចូលការពារច្បាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍថាមពលអគ្គិសនីនៅកម្ពុជា ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ព្រឹកថ្ងៃទី២៦ ខែមីនានេះ ។

លោក ស៊ុយ សែម បានបញ្ជាក់យ៉ាងដូច្នេះថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនារដូវប្រាំងឆ្នាំនេះ ពុំមានការខ្វះខាតទៀតនោះទេ បើទោះជានៅរដូវប្រាំងឆ្នាំនេះ មានអាកាសធាតុក្តៅ និងរាំងស្ងួតពុំមានទឹកភ្លៀងរយៈពេលយូរក្តី។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជា ជួបប្រទះបញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់ជាខ្លាំង ដោយត្រូវបង្ខំឱ្យប្រជាពលរដ្ឋមួយចំនួននាំគ្នាទិញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់បណ្ដោះអាសន្ន ដែលប្រការនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល កំពុងខិតខំអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី តាមការសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ រោងចក្រអគ្គិសនីដុតធ្យុងថ្ម រោងចក្រអគ្គិសនីដើរដោយជីវឧស្ម័ន និងការសាងសង់វារីអគ្គិសនីជាដើម៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី