
យោងតាម Corriere dello Sport បានឱ្យដឹងថាក្លឹប Lazio កំពុងសម្លឹងមើលខ្សែបម្រើរបស់ក្លឹបកាំភ្លើង Arsenal កីឡាករ Aaron Ramsey ដើម្បីជំនួសកីឡាករ Sergej Milinkovic-Savic ។
ក្លឹបយក្សនៅក្របខ័ណ្ឌ Serie A កំពុងតែត្រៀមចិត្តនឹងបាត់បង់កីឡាករ Milinkovic-Savic ដែលអាចនឹងត្រូវផ្លាស់ទៅលេងនៅ Manchester United ឬទៅក្លឹបអធិរាជស Real Madrid ។
ជាមួយនឹងការមិនចុះកុងត្រាថ្មីរបស់ Ramsey នៅរដូវក្តៅខាងមុខនេះក្លិប Lazio នឹងធ្វើការសាកល្បងលួងលោមក្លឹបយក្សរបស់អង់គ្លេសដើម្បីឲ្យកីឡាករលក់កីឡាកររូបនេះ ខណះក្លឹបកាំភ្លើងធំ Arsenal បានប្តេជ្ញាចិត្តក្នុងការរក្សាកីឡាករអន្តរជាតិវេលស៍វ័យ ២៧ ឆ្នាំ ទុកបន្តទៀត ៕
ដោយ៖តារា