ក្លឹប FC Barcelona រកប្រាក់ចំណូលពីការឧបត្ថម្ភបានច្រើនជាងគេបំផុតនៅក្នុងលោក

38339
  • ក្លឹប FC Barcalona ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ២៤៧ លានដុល្លារពីកិច្ចព្រមព្រៀងឧបត្ថម្ភច្រើនជាងក្លឹបផ្សេងដ៏ទៀតនៅក្នុងពិភពលោក ។

    Related image

    បើតាមទស្សនាវដ្តី Forbes បានអះអាងថាមិនមានក្លឹបបាល់ទាត់ដទៃទៀតនៅលើពិភពលោកទទួលបានប្រាក់ចំណូលច្រើនពីការឧបត្ថម្ភដូចជា Barcelona នោះទេ ។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្លឹបនេះមានចំនួនទៅដល់ ២៤៧ លានដុល្លារគឺច្រើនជាងក្លឹប Manchester United រហូតទៅដល់ ៤៥ លានដុលា និង ច្រើនជាងក្លឹបរួមប្រទេស Real Madrid ទៅដល់ ៤៧ លានដុលា ។ ហើយក្លឹបទាំងនេះជាប់ចំណាត់ថ្នាក់លេខពីរ និង លេខបី រៀងគ្នា ។

    Related image

    ក្លិប FC Barcelona និង Real Madrid គឺជាក្លឹបនៅក្របខ័ណ្ឌ La Liga ដែលបានជាប់នៅក្នុង Top Ten ។ ក្លឹបផ្សេងទៀតគឺមកពីក្របខ័ណ្ឌ Premier League ដូចជាក្លឹប Manchester United ( ២០២ លានដុល្លារ) , Chelsea ( ១៤៨ លានដុលា ) , Arsenal ( ៨៩ លានដុលា ) , Manchester City ( ៧៧ លានដុលារ ) និងក្លឹប Tottenham Hotspur ( ៧៤ លានដុលា ) ។

    Image result for fc barcelona 2018

    Barcelona កំពុងកាន់កាប់តំណែងកំពូលដោយសារកិច្ចសន្យាជាមួយ Nike និង Rakuten ។ យោងតាមគេហទំព័រផ្លូវការរបស់ក្លឹប Barcelona បានឱ្យដឹងថាបច្ចុប្បន្ន Barca មានសមាមាត្រយីហោនៃ AAA + ហើយចំណាត់ថ្នាក់របស់ពួកគេបានកើនឡើងពី ៩៥.៤ ដល់ ៩៦.៦ ។ នេះមានន័យថាក្រុម Catalans បាននៅពីលើក្លឹប Real Madrid ( ៩៦.៤ ) ខណះក្លឹបដ៏ទៃតាមប្រខិតជិតបំផុតដែលក្លឹប Manchester United ( ៩៤.៦ ) , Bayern Munich ( ៩៣.១ ) និង Liverpool ( ៩២.២ ) ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី