ក្លឹប វិសាខា បាននាំយកខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិកម្ពុជាម្នាក់នៅជើងទី ២ នេះ

72860
  • ខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិកម្ពុជា កីឡាករ ទិត្យ ឌីណា បានផ្លាស់ចេញពីក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅចូលរួមជាមួយក្លឹបចំណូលថ្មី វិសាខា នៅជើងទីពីរនេះ ។

    គ្រូបង្គោលរបស់ក្លឹប វិសាខា លោក ហុក សុជីវ័ន បានបង្ហើបឲ្យដឹងថា​ ការផ្ទេរ ទិត្យ ឌីណា ពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ គឺដើម្បីពង្រីកតំបន់កណ្ដាលឲ្យកាន់តែល្អប្រសើរបន្ថែមនៅជើងទី២នេះ ក្នុងការប្រកួតប្រជែងនៃពានរង្វាន់ Metfone Cambodia League និង ពានរង្វាន់ ហ៊ុនសែនខាប់ ។

    Image may contain: 2 people, people standing and text

    គួបញ្ជាក់ផងដែរថា ខ្សែបម្រើកណ្ដាលឆ្នើមរូបនេះបានរួមរស់ជាមួយក្លឹប អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណជិតមួយទសវត្សរ៍ និងបានជាប់ជម្រើសជាតិចាប់តាំងពីឆ្នាំ ២០១១ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី